អត្ថបទស្ដីពី ៖ លក្ខខន្តិកៈគ្រួសារ

បច្ចុប្បន្ននេះទំនាក់ទំនងរវាងប្រទេសនីមួយៗនៅលើសកលលោកគឺមិនត្រឹមតែទំនាក់ទំនង

តែរឿងនយោបាយនិងសេដ្ឋកិច្ចប៉ុណ្ណោះទេវាក៏មានទំនាក់ទំនងឯកជននិងឯកជនផងដែរ ដែលទំនាក់ទំនងនោះវាជារឿងក្នុងជាគូជីវិតដោយសារតែទំនាក់ទំនងនេះហើយទើបវាអាចបណ្ដាលឱ្យមានវិវាទកើតឡើងបាន។ ហេតុនេះហើយទើបបង្កើតអោយមានចម្ងល់កើតឡើងថាតើពេលមានវិវាទកើតមានត្រូវយកច្បាប់នៃប្រទេសណាមកអនុវត្ត? ដូច្នេះហើយទើបយើងខ្ញុំលើកយកប្រធានបទដែរទាក់ទងទៅនឹង អាពាហ៍ពិពាហ៍ និង ការលែងលះលើកយកមកបកស្រាយ។ I. អាពាហ៍ពិពាហ៍ 1. លក្ខណះទូទៅនៃអាពាហ៍ពិពាហ៍ A. លក្ខខណ្ឌទម្រង់ លក្ខខណ្ឌទម្រង់នៃអាពាហ៍ពិពាហ៍មានន័យថា តើការរៀបអាពាហ៍ពិពាហ៍នោះត្រូវបានរៀបចំឡើងតាមបែបសាសនា ឫតាមប្រពៃណី ទំនៀមទម្លាប់សង្គម និងតាមច្បាប់កំណត់ ដូចជាការតម្រូវការអោយមានការជូនដំណឹងអំពីការរៀបអាពាហ៍ពិពាហ៍ ថាតើតម្រូវអោយមានវត្តមានរបស់គូភាគីចាំបាច់នៅថ្ងៃអាពាហ៍ពិពាហ៍ដែរឫទេ? ចាំបាច់មានសាក្សីដឹងឮឫទេ? ទាក់ទងទៅនឹងលក្ខខណ្ឌទម្រង់នៃអាពាហ៍ពិពាហ៍នេះគ្មានវិធាននៃការជ្រើសរើសច្បាប់ណាមួយច្បាស់លាស់នៅឡើយទេ ប៉ុន្តែជាគោលការណ៍ទូទៅដែលគេត្រូវបានយកមកអនុវត្តនៅបណ្ដាប្រទេសជាច្រើនគឺគេបានកំណត់យកច្បាប់ និងសមត្ថកិច្ចតុលាការនៃទីកន្លែងប្រារព្ធអាពាហ៍ពិពាហ៍មកអនុវត្តទៅលើវិវាទអំពីសុពលភាពនៃលក្ខខណ្ឌទម្រង់នៃអាពាហ៍ពិពាហ៍។ B. សមត្ថភាពផ្លូវច្បាប់របស់គូភាគី សមត្ថភាពផ្លូវច្បាប់របស់គូភាគី ក្នុងការរៀបអាពាហ៍ពិពាហ៍បើទោះបីជាភាគីដែលបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមលក្ខខណ្ឌទម្រង់ក៏ដោយក៏អាពាហ៍ពិពាហ៍អាចត្រូវបានគេទុកជាមោឃ:បានដែរប្រសិនបើបុរស ឫស្រ្តីនោះមិនមានសមត្ថភាពតាមផ្លូវច្បាប់គ្រប់គ្រាន់សម្រាប់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។ 2. អាពាហ៍ពិពាហ៍ជនដែរមានសញ្ជាតិខុសគ្នា A. អាពាហ៍ពិពាហ៍រវាងជនអន្តោប្រវេសន៍នៃប្រទេសកម្ពុជា ជនអន្តោប្រវេសន៍ និងជនបរទេសដែលរស់នៅស្របច្បាប់នៅក្នុងកម្ពុជា អាចរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ឫជនអន្តោប្រវេសន៍នោះបានដោយអនុវត្តតាមច្បាប់ស្តីពីអាពាហ៍ពិពាហ៍ដែលមានចែងនៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែត្រូវសុំអនុញ្ញាតច្បាប់ពីមន្រ្តីអត្រានុកូលដ្ឋាន (មេឃុំ សង្កាត់) ដោយប្រាប់ពីទីកន្លែង និងពេលវេលាដែលខ្លួនរៀបចំអាពាហ៍ពិពាហ៍នោះឲ្យច្បាស់លាស់។ ក្រោយពេលរៀបអាពាហ៍ពិពាហ៍ ប្តីប្រពន្ធនោះអាចទៅសុំចុះសៀវភៅអាពាហ៍ពិពាហ៍នៅស្ថានទូត ឫស្ថានកុងស៊ុលនៃប្រទេសរបស់ខ្លួនដែលប្រចាំនៅប្រទេសកម្ពុជាហើយប្តីប្រពន្ធទាំងនោះ ក៏អាចស្នើសុំចុះសៀវភៅអាពាហ៍ពិពាហ៍នៅមន្រ្តីអត្រានុកូលដ្ឋាននៅក្នុងឃុំសង្កាត់ដែលខ្លួនបានរៀបអាពាហ៍ពិពាហ៍នៅប្រទេសកម្ពុជាតាមច្បាប់របស់ប្រទេសកម្ពុជាក៏បាន។ B. អាពាហ៍ពិពាហ៍អាណិកជនខ្មែរ(ជនជាតិខ្មែរ សញ្ជាតិបរទេស) ពលរដ្ឋខ្មែរដែលរស់នៅក្រៅបរទេស ហើយទទួលបានសញ្ជាតិបរទេសដែលភាគីច្រើននិយមហៅថា (អាណិកជនខ្មែរ) នៅពេលដែលពួកគេមករៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាអាណិកជនទាំងនោះត្រូវបំពេញបែបបទដូចគ្នាជាមួយនឹងអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសដែលរៀបចំធ្វើនៅក្នុងប្រទេសកម្ពុជាដែលបានអធិប្បាយនៅខាងលើស្រាប់ដោយត្រូវបំពេញបែបបទនៅក្រសួងបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងត្រូវសុំសេចក្តីយល់ព្រមពីក្រសួងមហាផ្ទៃហើយត្រូវបំពេញបែបបទនៅឃុំ សង្កាត់នៃលំនៅឋានរបស់ពលរដ្ឋខ្មែរ។ ក្នុងករណីដែលអាណិកជនខ្មែរទាំងនោះ រៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសត្រូវបំពេញបែបបទដូចជនបរទេស ឫត្រូវធ្វើតាមនិតិវិធីច្បាប់របស់ប្រទេសនោះបានតម្រូវ ឫច្បាប់របស់ប្រទេសដែលខ្លួនស្នាក់នៅ។  លក្ខខ័ណ្ឌពិសេសសម្រាប់ជនបរទេសជាបុរស និងស្រ្តី យោងតាមការកំណត់ទូតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១១ ដែលបានផ្ញើរទៅគ្រប់ស្ថានទូត និងស្ឋានកុងស៊ុលបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ថ ដើម្បីបញ្ចៀសបច្ច័យអាក្រក់នៃអំពើជួញដូរផ្លូវភេទគ្រប់ជនបរទេសបុរសស្រ្តីកម្ពុជាត្រូវមានអាយុយ៉ាងច្រើនបំផុតត្រឹម៥០ឆ្នាំ និងត្រូវមានប្រាក់ចំនូលជាមធ្យមប្រចាំខែយ៉ាងតិច ២៥០០ ដុល្លាក្នុងមួយខែទើបអាចពិចារណាសម្រាប់ការសម្រេចឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយស្រ្តីជនជាតិកម្ពុជាបាន។ សម្រាប់ជនបរទេសជាស្រ្តី ដែលមានបំណងមករៀបអាពាហ៍ពិពាហ៍បុរសជនជាតិខ្មែរនៅក្នុងកំណត់ទូតនោះមិនបាកំណត់លក្ខខណ្ឌអាយុនិងប្រាក់ចំណូលទេ ដូច្នេះនោះស្រ្តីជាជនបរទេសអាចមករៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិកម្ពុជាបានទាំងអស់ដោយមិនកំណត់លក្ខខណ្ឌអាយុនិងប្រាក់ចំណូលប្រចាំខែឡើយ។ លក្ខខណ្ឌកំណត់អាយុអំពីប្រាក់ចំណូលនេះប្រហែលជាមានផលវិបាកសម្រាប់ជនបរទេសនៃប្រទេសខ្លះដែលមានប្រាក់ចំណូលទាបជាពិសេសជនជាតិអាស៊ីមួយចំនួនមិនមានប្រាក់ចំណូលខ្ពស់បែបនេះឡើយ។ 3. វិវាទទាក់ទងនឹងអាពាហ៏ពិពាហ៏ A. វិវាទទាក់ទងនឹងការយល់ព្រមរបស់គូភាគី វិវាទទាក់ទងនឹងការព្រមរបស់ភាគីចំពោះអាពាហ៍ពិពាហ៍គឺទាក់ទង • ទម្រង់នៃការរៀបអាពាហ៍ពិពាហ៍ • សមត្ថភាពរបស់ភាគី • ការយល់ព្រមដោយគ្មានការបង្ខំ ការភ័ណ្ខច្រលំ វិបត្តិស្មារតី នាំអោយក្នុងករណីនេះអាចចាត់ទុកជាមោឃះ។ ក្នុងអំឡុងពេលមានវីវាទកើតឡើងគឺយកច្បាប់និងសមត្ថកិច្ចតុលាការ នៃប្រទេសសាមីភាគីឬយកច្បាប់និងសមត្ថកិច្ចតុលាការនៃប្រទេសសញ្ជាតិរបស់ភាគី។ B. វិវាទទាក់ទងនឹងអសមត្ថភាពផ្លូវកាយ អាពាហ៍ពិពាហ៍មិនបានសំរេចគោលបំណងដោយសារ • អសមត្ថភាពផ្លូវភេទ • ភាគីបដិសេធមិនរួមរស់ជាមួយ (ទំនាស់ដំណេក ) ក្នុងករណីនេះ អាចប្តឹងលែងលះ និងមោឃះភាពបាន។ ករណីនេះពេលមានវិវាទកើតឡើងគឺយកច្បាប់ និងសមត្ថកិច្ចតុលាការនៃទីលំនៅរបស់ដើមបណ្តឹងឬចុងចម្លើយ។ C. វិវាទទាក់ទងនឹងទ្វេពន្ធភាព ឧទាហរណ៍ លោក A ជនជាតិបារាំងគាត់បានរៀបការជាមួយកញ្ញា C ដែលជានារីកម្ពុជា។ តែលោក B គាត់បានរៀបការជាមួយអ្នកស្រីឃជាជនជាតិជាមុនរួចហើយនាំអោយ C រៀបការជាមួយB ជាអាពាហ៍ពិពាហ៍ខុសច្បាប់។ តើកញ្ញា C ប្តឹងទៅសមត្ថកិច្ចតុលាការណា?ក្នុងករណីនេះគឺយកច្បាប់និងសមត្ថកិច្ចតុលាការនៃទីកន្លែងរៀបអាពាហ៍ពិពាហ៍បានប្រារព្ធឡើង។ 4. អាពាហ៍ពិពាហ៍ប្រព្រឹត្តទៅមានពីរទម្រង់ A. អាពាហ៍ពិពាហ៍ធ្វើឡើងនៅបរទេស ឧទាហរណ៍ អាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរនិងជនបរទេស ឬរវាងពលរដ្ឋខ្មែរនិងពលរដ្ឋខ្មែរ ដែលរៀបចំធ្វើឡើងក្នុងប្រទេសដែលមិនមែនជាសញ្ជាតិរបស់ភាគី ត្រូវប្រព្រឹត្តទៅក្នុងស្ថានទូត ឬស្ថានកុងស៊ុលនៃប្រទេសកម្ពុជាប្រចាំនៅប្រទេសនោះ។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចហើយ សហពទ្ធ័ត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍នៅក្នុងសៀវភៅអាពាហ៍ពិពាហ៍នៃស្ថានទូត ឬស្ថានកុងស៊ុលនៃប្រទេសកម្ពុជាប្រចាំប្រទេសនោះ។ ក្នុងករណីប្តីប្រពន្ធុមករស់នៅក្នុងប្រទេសកម្ពុជាវិញ ត្រូវយកសំបុត្រអាពាហ៍ពិពាហ៍មកចុះក្នុងសៀវភៅអាពាហ៍ពិពាហ៍នៅសាលាឃុំ សង្កាត់ នៃលំនៅដ្ឋានដែលសាមីខ្លួនរស់នៅ។ បន្ទាប់ពីនោះមកស្ថានទូត ឬស្ថានកុងស៊ុល និងមន្រ្តីអត្រានុកូលដ្ឋានរបស់ប្រទេសកម្ពុជា ត្រូវយកសំបុត្រអាពាហ៍ពិពាហ៍ថតចម្លងផ្លូវការនោះទុក ហើយចម្លងចេញពីសៀវភៅនូវសំបុត្រអាពាហ៍ពិពាហ៍ថ្មី ឲទៅជននោះយកទៅប្រើប្រាស់វិញ។ B. អាពាហ៍ពិពាហ៍ធ្វើឡើងក្នុងប្រទេសនៃភាគីមួយ ឧទាហរណ៍ទី១: អាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសដែលរៀបចំធ្វើឡើងក្នុងប្រទេសរបស់ជនបរសទេសនោះត្រូវប្រព្រឹត្តទៅដោយមានការអនុញ្ញាតពីមន្រ្តីអត្រានុកូលដ្ឋាននៃស្ថានទូត ឬស្ថានកុងស៊ុលនៃប្រទេសកម្ពុជាប្រចាំនៅប្រទេសនោះ និងមានការអនុញ្ញាតពីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានលំនៅដ្ឋានៃប្រទេសរបស់ជនបរទេសនោះ។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចហើយ សហព័ទ្ធត្រូវចុះសំបុត្រអាពាហ៍ពីពាហ៍នៅអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននៃប្រទេសនោះ និងត្រូវយកសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ឬ សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍នោះ មកចុះនៅក្នុងសៀវភៅអាពាហ៍ពិពាហ៍នៃស្ថានទូត ឬស្ថានកុងស៊ុលនៃប្រទេសកម្ពុជាប្រចាំប្រទេសនោះ។ ក្នុងករណីប្តីប្រពន្ធមករស់នៅក្នុងប្រទេសកម្ពុជាវិញ ត្រូវយកសំបុត្រមកចុះនៅក្នុងងសៀវភៅអាពាហ៍ពិពាហ៍នៅសាលាឃុំ សង្កាត់ នៃលំនៅដ្ឋានដែលសាមីខ្លួនរស់នៅ។  លក្ខខណ្ខហាមឃាត់ អាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសត្រូវបានហាមឃាត់ចំពោះករណីមួយចំនួនដូចខាងក្រោម: • អាពាហ៍ពិពាហ៍ធ្វើឡើងតាមរយះ ភ្នាក់ងាររើសគូស្រករ • អាពាហ៍ពិពាហ៍ធ្វើឡើងតាមរយះ ឈ្មួញកណ្តាល • អាពាហ៍ពិពាហ៍ធ្វើឡើងតាមរយះ ក្រុមហ៊ុនអាជីវកម្ម • អាពាហ៍ពិពាហ៍ក្លែងក្លាយ បោកបញ្ឆោត ក្នុងគោលបំណងកេងប្រវ័ញ្ចពលកម្មជួញដូរមនុស្ស ឬធ្វើអាជីវកម្មផ្លូវភេទ។  បែបបទ និង នីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍ សម្រាប់ជនបរទេស ជនបរទេសដែលមានគោលបំណង រៀបអាពាហ៍ពិពាហ៍ ជាមួយពលរដ្ឋខ្មែរ ត្រូវបំពេញបែបបទ និងនីតិវិធីមួយចំនួនដូចតទៅ: • ត្រូវមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា • ត្រូវបំពេញបែបបទ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានដូចជា: • ពាក្យសុំរៀបអាពាហ៍ពិពាហ៍ • ងកសារថតចម្លងនៃលិខិតឆ្លងដែនរបស់សាមីខ្លួនជនបរទេសដែលមានទិដ្ឋាការចូលប្រទេសកម្ពុជាហើយនៅមានសុពលភាព • មានលិខិតបញ្ជាក់ភាពនៅលីវឬពោះម៉ាយឬមេម៉ាដែលចេញដោយសមត្ថកិច្ចខ្លួនជនបរទេស។ • មានលិខិតសុខភាពចេញចូលដោយ សមត្ថកិច្ចនៃប្រទេសកម្ពុជា • មានលិខិតថ្កោលទោសចេញដោយសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួនជនបរទេស។ • មានលិខិតមានវឲបញ្ជា្កក់អំពី មុខរបរពិតប្រាកដ៍របស់សាមីខ្លួន ជនបរទេសដែលធានាដល់ជីវភាពរស់នៅ ដែលចេញដោយសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួនជនបរទេស។ • រាល់ងកសារថតចម្លងនៃលិខិតឆ្លងដែន និងលិខិតបញ្ជាក់ភាពនៅលីវឬពោះម៉ា ឬមេម៉ាត្រូវបញ្ជាក់នីត្យានុកូលភាពពីស្ថានទូតឬស្ថានតំណាងនៃ ប្រទេសរបស់សាមីខ្លួនដែល ជនបរទេសនៅប្រទេសកម្ពុជា។ • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា មានភារកិច្ចត្រួតពិនិត្យ និងផ្តល់យោលបល់លើ សំណុំងកសាររបស់ជនជាតិបរទេសដែលសុំរៀបអាពាហ៍ពិពាហ៍ជាមួយប្រជាពលរដ្ឋខ្មែរ និងត្រូវជូនដំណឹងទៅសាមីខ្លួនបរទេសវិញក្នុងរយះពេលយ៉ាងយូរ៥ថ្ងៃធ្វើការ។  បន្ទាប់ពីមក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបញ្ជូនសំណុំងកសារសុំរៀបអាពាហ៍ពិពាហ៍នោះទៅក្រសួងមហាផ្ទៃដែលក្រសួងនេះមានភារកិច្ចដូចតទៅ: • ចុះបញ្ជីសំណុំងកសាររបស់ ជនបរទេសនោះ និងត្រូវជូនដំណឹងទៅសាមីខ្លួនវិញក្នុងរយះពេលយ៉ាងយូរ៥ថ្ងៃ។ • ត្រូវជូនដំណឹងអំពីការសុំរៀបអាពាហ៍ពិពាហ៍ទៅមន្រ្តីអាត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅឋានអចិន្រ្តៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ។ • ពិនិត្យនីត្យានុកូលភាពលើសំណុំងកសារ ដែលចេញដោយមន្រ្តីអាត្រានុកូលដ្ឋានឃុំ សង្កាត់នៃ លំនៅឋានអចិន្រ្តៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ។ • សាមីខ្លួនជនបរទេស បន្ទាប់ពីទទួលបានការពិនិត្យ និងផ្តល់យោលបល់លើសំណុំងកសារនិងបានចុះបញ្ជីសំណុំងកសាររៀបអាពាហ៍ពិពាហ៍រួចហើយ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្រ្តីអាត្រានុកូលដ្ឋាននៃលំនៅដ្ឋានអចិន្រ្តៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ។ដើម្បីជួយសម្រួលដល់ការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋបរទេសអោយទាន់ពេលវេលា និងទប់ស្កាត់នូវបាតុភាពអវិជ្ជមាន និងការជួញដូរមនុស្ស ក្រសួងមហាផ្ទៃបានបង្កើត (ក្រុមការងារចម្រុះច្រកចេញចូលតែមួយសម្រាប់ពិនិត្យ ចុះបញ្ជីការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស)។ ក្រុមការងារនេះមានភារកិច្ចពិនិត្យបែបបទ នៃការស្នើសុំរៀបអាពាហ៍ពិពាហ៍អោយបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលាក្នុងរយះពេល ៥ថ្ងៃយ៉ាងយូរនៃ ថ្ងៃធ្វើការងារបន្ទាប់ពីទទួលបានសំណុំងកសារពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងមានសិទ្ធិសម្រេចលើការយល់ព្រម ឬមិនយល់ព្រមលើសំណើរសុំរៀបអាពាហ៍ពិពាហ៍នៅរដ្ឋបាលរាជធានី ខេត្ត ស្រុក ខណ្ខ ឃុំ សង្កាត់ និងសាមីខ្លួន។  សម្រាប់ពលរដ្ឋខ្មែរ ចំពោះសាមីខ្លួនដែលជាប្រជាពលរដ្ឋខ្មែរត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសនោះ ក៍ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅ មន្រ្តីអាត្រានុកូលដ្ឋាន ឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្រ្តៃយ៍ដែលខ្លួនរស់នៅ ដោយមានភ្ជាប់នូវងកសារដូចខាងក្រោម: • ពាក្យសុំរៀបអាពាហ៍ពិពាហ៍ • សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតរបស់ខ្លួនជាពលរដ្ឋខ្មែរ • មានលិខិតបញ្ជាក់ភាពនៅលីវ ឬពោះម៉ា ឬមេម៉ាដែលចេញដោយសមត្ថកិច្ចប្រជាពលរដ្ឋខ្មែរ • មានលិខិតបញ្ជាក់ពីសុខភាពចេញដោយមន្ទីពេទ្យដែលទទួលស្គាល់ជាផ្លូវការពីក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជា។  សម្រាប់មេឃុំ ចៅសង្កាត់ សំណុំងកសារសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសត្រូវយកទៅដាក់ស្របពេលជាមួយគ្នា នៅមន្រ្តីអាត្រានុកូលដ្ឋាននៃ លំនៅឋានអចិន្រ្តយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរដោយអនុវត្តតាមទម្រង់បែបបទ និងការងារនៃអាត្រានុកូលដ្ឋាន។ មេឃុំ ចៅសង្កាត់ជាអ្នកមានភារកិច្ចត្រូវត្រួតពិនិត្យលើពាក្យសុំរៀបអាពាហ៍ពិពាហ៍របស់សាមីខ្លួនបុរស និងនារីក្នុងរយះពេល៣ថ្ងៃយ៉ាងយូរនៃថ្ងៃធ្វើការងារគិត ចាប់ពីថ្ងៃទទួលពាក្យសុំស្នើសុំ។ បន្ទាប់ពីពិនិត្យពាក្យសុំ និងសំណុំងកសារភ្ជាប់របស់សាមីខ្លួនស្របទៅនឹងគោលការណ៍ច្បាប់រួចហើយ មន្រ្តីអាត្រានុកូលដ្ឋានរៀបចំ បណ្ណ័ប្រកាសអាពាហ៍ពិពាហ៍ ដោយមានវត្តមានសាមីខ្លួនទាំងពីររូប នៅចំពោះមុខមន្រ្តីអាត្រានុកូលដ្ឋាននៃលំនៅឋានអចិន្រ្តៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ។ បន្ទាប់ពីភាគីទាំងពីរបាន ទទួលបណ្ណ័ប្រកាសអាពាហ៍ពិពាហ៍ ត្រូវយកបណ្ណ័ប្រកាសនេះទៅ បិទនៅស្ថានទូត ឬស្ថានតំណាងនៃសាមីជនបរទេសប្រចាំនៅប្រទេសកម្ពុជា នៅសាលាឃុំ សង្កាត់ និងនៅលំនៅឋានអចិន្រ្តៃយ៍នៃសាមីខ្លួនជាពលរដ្ឋខ្មែរក្នុងរយះពេល១០ថ្ងៃ។  រយះពេលរងចាំ បន្ទាប់ពីបិទ បណ្ណ័ប្រកាសអាពាហ៍ពិពាហ៍ហើយ ភាគីត្រូវរងចាំក្នុងរយះពេល១០ថ្ងៃ។បើផុតរយះពេល១០ថ្ងៃនេះហើយ គ្មានអ្នកប្តឹងតវ៉ា ឬប្តឹជំទាស់ទេ ទើបសាមីខ្លួនបុរសនារីអាចរៀបអាពាហ៍ពិពាហ៍បាន។ ក្នុងករណីដែលមានបណ្តឹងតវ៉ា គេត្រូវដោះស្រាយបណ្តឹងតវ៉ានោះអោយចប់សិន ទើបអាចរៀបអាពាហ៍ពិពាហ៍បាន។ II. ការលែងលះ 1. សញ្ញាណទូទៅនៃការលែងលះ ការលែងលះគឺសំដៅទៅលើការផ្តាច់ ឬការរំលាយចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ រវាងប្តី និងប្រពន្ធ ដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន។ដូចដែល បានដឹងរួចមកហើយថា បុរស-នារីបើគ្រាន់តែរៀបអាពាហ៍ពិពាហ៍ (រៀបការ) តាមបែបប្រពៃណី ទំនៀមទម្លាប់ ឬពិធីតាមបែបសាសនាណាមួយ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន នោះមិនអាចចាត់ទុកថាមានចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ជាប្តី-ប្រពន្ធទ្បើយ ហើយការរួមរស់ជាប្តី-ប្រពន្ធដោយមិនមានចំណងអាពាហ៍ ពិពាហ៍តាមផ្លូវច្បាប់បែបនេះ ត្រូវបានហៅថា “អនីតិសង្វាស” ការរស់នៅជាអនីតិសង្វាសបែបនេះ ប្រសិនបើ បុរស-នារីរូបនោះអស់មនោសញ្ចេតនាលែងចង់រួមរស់ជាមួយគ្នាទៀត ពួកគេគ្រាន់តែសម្រេចចិត្តដើរចេញ បែកលំនៅឋានគ្នា និងលែងរួមរស់នៅជាមួយគ្នាជាការស្រេច។ ប៉ុន្តែចំពោះចំណងអាពាហ៍ពិពាហ៍ដែលធ្វើឡើងដោយការចុះសំបុត្រអាពាហ៍ពិពាហ៍វិញ ការលែងលះក៏ត្រូវតែធ្វើឡើងទៅតាមច្បាប់ផងដែរ ។ 2. មូលហេតុនិងនីតិវិធីនៃការលែងលះ នីតិវិធីក្នុងការលែងលះសម្រាប់ចំណងអាពាហ៍ពិពាហ៍ស្របច្បាប់មាន២ ប្រភេទគឺ ការលែងលះដោយមានការព្រមព្រៀង និងការលែងលះដែលមានមូលតាមច្បាប់ ។ A. ការលែងលះដោយការព្រមព្រៀង ការលែងលះដោយមានការព្រមព្រៀង មានន័យថាភាគី ប្តី និងប្រពន្ធនៃអាពាហ៍ពិពាហ៍ បានឯកភាពគ្នាដោយស្ម័គ្រចិត្តរំលាយចំណងអាពាហ៍ពិពាហ៍ ហើយភាគី ត្រូវដាក់ពាក្យសុំលែងលះ ដោយភ្ជាប់ជាមួយកិច្ចព្រមព្រៀងលែងលះដោយស្ម័គ្រចិត្ត ទៅសាលាដំបូងរាជធានី/ខេត្ត បើតុលាការរកឃើញថាភាគីទាំងពីរមានឆន្ទៈព្រមព្រៀងពិតប្រាកដ ក្នុងការរំលាយចំណងអាពាហ៍ពិពាហ៍ នោះតុលាការនឹងសម្រេចឲ្យភាគីលែងលះគ្នាតាមរយៈអំណាច “ដីកាសម្រេច”។ B. ការលែងលះតាមមូលហេតុច្បាប់ ការលែងលះដែលមានមូលហេតុច្បាប់ គឺជាការលែងលះដោយមិនមានការព្រមព្រៀង មានន័យថាភាគីម្ខាងប្តី/ប្រពន្ធនៃអាពាហ៍ពិពាហ៍ មិនមានឆន្ទៈក្នុងការលែងលះ តែភាគីម្ខាងទៀតមិនអាចរួមរស់ជាមួយគ្នាទៀតបាន ដោយយោងទៅលើមូលហេតុនៃការលែងលះ ដែលមានបញ្ញត្តិនៅក្នុងក្រមរដ្ឋប្បវេណី មាត្រា៩៧៨ កថាខណ្ឌ១ ដូចខាងក្រោម៖ • បោះបង់សហព័ទ្ធចោល ដោយគ្មានមូលហេតុត្រឹមត្រូវ • មិនដឹងច្បាស់ថា សហព័ទ្ធស្លាប់ ឬរស់អស់រយៈពេលជាង១ឆ្នាំ • សហព័ទ្ធបានរស់នៅបែកគ្នាជាបន្តបន្ទាប់អស់រយៈពេលជាង ០១ឆ្នាំ ដែលផ្ទុយនឹងគោលបំណងអាពាហ៍ពិពាហ៍ • ករណីផ្សេងទៀតដែលនាំឲ្យទំនាក់ទំនងត្រូវបានបែកបាក់ ហើយគ្មានសង្ឃឹមថានឹងអាចបដិទានឡើងវិញបាន ។ ដូច្នេះភាគីម្ខាង អាចដាក់ពាក្យបណ្តឹងទាមទារលែងលះគ្នា ទៅសាលាដំបូងរាជធានី/ខេត្ត ហើយបើតុលាការរកឃើញថាមានមូលហេតុ និងភស្តុតាងបញ្ជាក់យ៉ាងច្បាស់លាស់ថាភាគីទាំងពីរពិតជាមិនអាចរួមរស់នៅជាមួយគ្នាជាប្តី/ប្រពន្ធទៀតបាន នោះតុលាការត្រូវសម្រេចឲ្យភាគីលែងលះគ្នាតាមរយៈអំណាច «សាលក្រម» នេះបើយោងតាមច្បាប់ស្តីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល។ 3. ការលែងលះរវាងជនជាតិខ្មែរនិងជនបរទេស A. ការលែងលះនៅកម្ពុជា បើតាមស្មារតីនៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារឆ្នាំ១៩៨៩ ការរំលាយអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេស ឬការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេសនៅរដ្ឋកម្ពុជា ត្រូវធ្វើតាមច្បាប់នៅរដ្ឋកម្ពុជា ។ ដូចនេះវាបង្ហាញយ៉ាងច្បាស់ថា ច្បាប់កម្ពុជា ជាច្បាប់មានសមត្ថកិច្ចចំពោះការរំលាយអាពាហ៍ពិពាហ៍ដែលធ្វើឡើងនៅកម្ពុជា ដោយមិនខ្វល់ពីបុគ្គលនោះមានសញ្ជាតិអ្វី ឲ្យតែសហព័ទ្ធណាម្នាក់មានលំនៅដ្ឋាននៅកម្ពុជា ។ សមត្ថកិច្ចចំពោះបណ្ដឹងលែងលះ ជាសមត្ថកិច្ចផ្ដាច់មុខរបស់សាលាដំបូងដែលស្ថិតនៅក្នុងដែនដីនៃលំនៅដ្ឋាននៃភាគី បើលំនៅដ្ឋានរបស់ភាគីពុំបានស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ ឬលំនៅដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនពិតប្រាកដទេ សមត្ថកិច្ចជម្រះក្ដីគឺត្រូវកំណត់តាមទីសំណាក់ ប៉ុន្តែបើពុំមានទីសំណាក់ពិតប្រាកដនោះទេ សមត្ថកិច្ចនោះគឺត្រូវកំណត់តាមលំនៅដ្ឋានចុងក្រោយ ។ B. ការលែងលះដែលធ្វើឡើងនៅបរទេស ចំពោះការលែងលះដែលធ្វើឡើងនៅឯបរទេសរវាងប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជា ឬរវាងប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅឯបរទេស ច្បាប់នៃប្រទេសកម្ពុជាក៏ទទួលស្គាល់អានុភាពនៃការលែងលះនោះដែរ ។ អត្ថបទដោយ៖ ថន វ៉ាន់ដា