· រថយន្តបែនដឹកដីបើកបុកម៉ូតូនៅលើផ្លូវជាតិលេខ៤ស្លាប់បុរសម្នាក់
1. ធាតុសត្យានុកូល
មាត្រា២០៧ បទមនុស្សឃាតដោយអចេតនា
បទមនុស្សឃាតដោយអចេតនា
គឺជាអំពើបណ្ដាលឲ្យអ្នកដទៃស្លាប់ដោយ:
1. ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា។
2. ការបំពានលើកាតព្វកិច្ចសន្តិសុខ
ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។
បទមនុស្សឃាតដោយអចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាពី១ឆ្នាំទៅ៣ឆ្នាំ
និងពិន័យជាប្រាក់ពី២លាន
រៀលទៅ៦លានរៀល។
2. ធាតុសត្យានុម័ត
មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥តែម្នាក់ឯងតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុង
ទិសដៅពីលិចទៅកើត
ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកដីមិនចាំពណ៏និងស្លាកលេខ
បើកបញ្រ្ចាស់ទិសគ្នាស្រាប់តែមកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដាច់ខ្យស្លាប់ភ្លាម
នៅកន្លែងកើតហេតុ។
ហេតុការណ៏នេះគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី២៩ខែតុលាឆ្នាំ២០១៥
នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនះតូតា ស្ថិតក្នុងភូមិអូរដឺម
សង្កាត់ចោម
ចៅ ខណ្ខពោធិសែនជ័យ រាជធានីភ្នំពេញ។
3. ធាតុអត្តនោម័ត
យោងតាមបទល្មើសខាងលើគឺម្ចាស់រថយន្តបង្កហេតុគឺបើកបរដោយខ្វះការប្រុងប្រយ័ត្នគឺគាត់គ្មានចេត
នាធ្វើឲ្យជនរងគ្រោះស្លាប់ទេ។ប៉ុន្តែនៅក្នុងក្រមព្រហ្មទណ្ទមាត្រា៤បានចែងថា៖
ពុំមានបទលើសទេបើគ្មានចេតនា
ប៉ុន្តែក្នុងករណីដែលច្បាប់ចែងទុកជាមុន
បទល្មើសមួយអាចកើតឡើងចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា
ការធ្វេសប្រហែសឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ។
·
សរុបមកវិញខ្ញុំយល់ឃើញថា
ជនបង្ករខាងលើគឺមានទោសពីបទមនុស្សឃាតដោយអចេតនា ដោយសារ
ការបើកបរខ្វះការធ្វេសប្រហែស
ការខ្ជីខ្ជា និងខ្វះការប្រុងប្រុងប្រយ័ត្នដែលបង្ករឲ្យអ្នកដទៃស្លាប់។
·