កូរ៉េខាងជើងបានធ្វើការសាកល្បងដោយជោគជ័យនូវនុយក្លេអែលើកទី៥ដែខ្លាំងបំផុត


ទូរទស្សន៍​ផ្លូវការ​កូរ៉េ​ខាងជើង​អះអាង​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ថា កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥ ប្រកបដោយ​ជោគជ័យ ។ពិធី​ការិនី​ទូរទស្សន៍​នេះដែល​អះអាង​ពី​ការ​កត់សម្គាល់​នានា​របស់​កូរ៉េ ​ខាងត្បូង​នោះ​បញ្ជាក់​ថា បណ្តា​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​របស់​យើង​បាន​ធ្វើការ​សាកល្បង​ បំផ្ទុះ​នុយក្លេអ៊ែរ​ជាក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ     ទើប​ផលិត​ដោយការសាក
ល្បង​នេះ ធ្វើ​នៅ​ឯ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​នា​ភាគ​ខាងជើង​ប្រទេស ។ការ​សង្ស័យ​ដំបូង​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​ត្រូវ​បាន​បញ្ចេញ​ដោយ ​បណ្តា​អ្នក​វិទ្យាសាស្ត្រ​ខាង​ការ​រញ្ជួយ​ដី ។ ពួក​គេ​ចាប់ឃើញ​ការ​ញ័រ​រញ្ជួយ​ដី​មួយ​នៅ​ជិត​ទីតាំង​សាកល្បង​នុ​ុ​យ​ក្លេ​ អ៊ែ​រ​សំខាន់​របស់​ក្រុង​ព្យុ​ង​យ៉ាង​នា​ភាគ​ឦសាន​ប្រទេស ។ ការ​រញ្ជួយ​កត់សម្គាល់​ឃើញ​នា​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ម៉ោង​ នៅ​ក្រុងប៉ារីស​ចំ​ថ្ងៃ​ខួប​បង្កើត​ប្រទេស​កូរ៉េ​ខាងជើង​ឆ្នាំ​១៩៤៨ ។ ក្រុង​សេ​អ៊ូ​ល​កត់សម្គាល់​ឃើញ​ការ​រញ្ជួយ​ដី​សិប្បនិមិត្ត​នេះ​នៅ​ជិត PUNGGYE-RI ជាទី​តាំង​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​យល់​ថា ការ​រញ្ជួយ​នេះ​បណ្តាល​មក​ពី​ការ​ផ្ទុះ​មួយ​ដែល​មាន​ថាមពល​ដល់​ទៅ​ប្រមាណ​ជា ​១០​គីឡូតោន ។យោង​តាម​ក្រុង​សេ​អ៊ូ​ល​ថា នេះ​ជា​ការ​សាកល្បង​នុយក្លេអ៊ែរ ដែល​ខ្លាំង​បំផុត​របស់​ក្រុង​ព្យុ​ង​យ៉ាង​ពុំ​ធ្លាប់​មាន​រហូត​មក​ទល់​ពេល​ នេះ ។ លោក KIM NAM WOOK នៃ​ទីភ្នាក់ងារ​ឧតុនិយម​កូរ៉េ​ខាងត្បូង​និយាយ​ថា ការ​បំផ្ទុះ​នុយក្លេអ៊ែរ​កម្លាំង​១០​គីឡូតោន​នេះ គឺ​ជិត​២​ដង​ខ្លាំង​ជាង​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ ហើយ​ខ្សោយ​បន្តិច​ជាង​គ្រាប់បែកបរមាណូ​ដែល​ទម្លាក់​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ ម៉ា ដែល​មាន​កម្លាំង​ប្រមាណ​១៥​គីឡូតោន ។
មុន​នេះ​វិទ្យាស្ថាន​ភូ​គម្ព​សាស្ត្រ​អា​មេ​រិ​ក USGS គូសបញ្ជាក់​ថា ការ​រញ្ជួយ​ដី​កម្លាំង​៥,៣​រី​ស្ទ័​រ​នេះ បណ្តាល​មក​ពី​ការ​ផ្ទុះ​នៅ​ក្នុង​ដី​មាន​ជម្រៅ​នាក់ ។ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី PARK GEUN HYE ក្នុង​សេចក្តី​ប្រកាស​មួយ​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង ។ លោកស្រី​ថា ជាមួយ​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​នេះ លោក​គី​ម ជុង​អ៊ុ​ន នឹង​ទទួល​ទណ្ឌកម្ម ព្រមទាំង​កាន់តែ​ឯកោ​ថែម​ទៀត ។ ការ​បង្កហេតុ​បែប​នេះ​នឹង​ជំរុញ​ថែម​ទៀត​ឆ្ពោះទៅ​រក​ការ​បំផ្លាញ​ខ្លួនឯង​។ ការ​សាកល្បង​នុយក្លេអ៊ែរ​នោះ បង្ហាញ​ពី​ការ​គ្មាន​សតិសម្បជញ្ញៈ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន ។
ប្រទេស​បារាំង​ក៏​បាន​បរិហារ​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​សាកល្បង​ នុយក្លេអ៊ែរ​ថ្មី​នេះ​របស់​កូរ៉េ​ខាងជើង​ដែរ ។ ក្នុង​សេចក្តី​ប្រកាស​មួយ​វិមាន​ប្រធានាធិបតី​អេ​លី​ហ្សេ គូសបញ្ជាក់​ថា ក្រុងប៉ារីស​អំពាវនាវ​ដល់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ឱ្យ​បញ្ចេញ​ប្រតិកម្ម​តប​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​រំលោភ​បំពាន​នេះ​លើ​ បណ្តា​ដំណោះស្រាយ​របស់​ខ្លួន ។ សហគមន៍​អន្តរជាតិ​ត្រូវ​រួបរួម​គ្នា​ប្រឈម​មុខ​នឹង​ការ​បង្កហេតុ​ថ្មី ដែល​កើត​មាន​ក្រោយ​ការ​ថ្កោលទោស​ជា​ឯកច្ឆ័ន្ទ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ ចំពោះ​ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទាំងឡាយ​របស់​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​៥ កញ្ញា ៕



  ដោយ​​​  TATA Online page  មានលក់សំលៀកបំពាក់​​ និងគ្រឿងសំអាងស្អាតៗនាំចូលពីប្រទេសថៃ