សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅ ដល់ទីក្រុងណានខេត្តក្វាងស៊ីសាធារណ
រដ្ឋប្រជាមានិតចិនប្រកបដោយសុវត្តិភាពហើយកាលពីវេលាម៉ោង១០និង៤០នាទីម៉ោងនៅប្រទេសចិនត្រូវនឹងម៉ោង ៩ និង៤០ នាទី
ម៉ោងក្នុងប្រទេសកម្ពុជាយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតប្រកប
ដោយសុវត្តិភាពនៅអាកាសយានដ្ឋានអន្តរជាតិវូស៊ូទីក្រុងណាននីង
ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និតស្នាល កក់ក្ដៅបំផុត
ពីសំណាក់ថ្នាក់ដឹកនាំខេត្តក្វាងស៊ី
និងឥស្សរជនការទូតរបសព្រះរាជាណាចក្រកម្ពុជា
ប្រចាំសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប
ពិសេសការស្វាគមន៍ពីក្រុមរបាំប្រពៃណីខេត្តក្វាងស៊ី។ សម្តេចតេជោនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា
និងស្នាក់នៅទីក្រុងក្វាងស៊ី ប្រទេសចិន រយៈពេល២យប់៣ថ្ងៃ
ដើម្បីចូលរួមពិព័រណ៌ចិន-អាស៊ាន លើកទី១៣ និងវេទិកាស្តីពីពាណិជ្ជកម្ម
និងវិនិយោគកម្ពុជា-ចិន លើកទី១។
ក្រៅពីការអញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់ទាំងពីរនោះ សម្តេចតេជោនាយក
រដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម
ឧបនាយករដ្ឋមន្រ្តីចិន មន្រ្តីជាន់ខ្ពស់ខេត្តក្វាងស៊ី
រួមទាំងការធ្វើដំណើរទស្សនកិច្ចក្នុងតំបន់មួយចំនួន របស់ខេត្តក្វាងស៊ី។