ចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
លោក នី ណាក់ ម្ចាស់ផេក «Iman KH» ដែលតែងបង្ហោះព័ត៌មានបែបឌីដងផ្លែផ្កា រាជរដ្ឋាភិបាល ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ។
ការចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ។
បុគ្គលនេះត្រូវបានចាប់ខ្លួន តាមពាក្យបណ្តឹងរបស់ក្រសួងកសិកម្មពាក់ព័ន្ធការរិះគន់ និងបង្ហោះព័ត៌មានមិនពិត នាំឲ្យមានចលាចលនៅក្នុងសង្គម នេះបើតាមការបញ្ជាក់ពីមន្ត្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ។
ដោយ៖ VANNDA