សូក្រាត គឺជាទស្សនវិទូជនជាតិក្រិចកើតនៅក្រុងអាថែន
រស់នៅប្រហែលជាឆ្នាំ ៤៧០មុនគ.ស
ដល់ឆ្នាំ៣៩៩ មុនគ.ស។ ចំពោះកុមារភាពនិងយុវភាពសូក្រាតវិញគេពុំដឹងអ្វីច្បាស់លាស់ទេ
ពីព្រោះគេពុំដែលមានឯកសារដែលរៀបរាប់ពីផ្នែកនេះឡើយ។ចំពោះរូបសម្បត្តិវិញ សូក្រាតជាបុគ្គលម្នាក់ដែលមានរូបរាងកាយអាក្រក់អាក្រីមិនគួរឲ្យមើលសោះ។ ចំនែកឯមុខមាត់គ្មានគួរឲ្យចូលចិត្តសោះ សូក្រាតបានក្លាយជាអ្នកទស្សនវិជ្ជាម្នាក់ដែលសំខាន់ និងល្បីល្បាញ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក។ ការងាររបស់គាត់គឺ ការនិយាយរិះគន់ទៅអោយមុនស្សទាំងអស់ក្នុងន័យកែលំអ។ នេះគឺជាវិធីសាស្រ្តរបស់សូក្រាត។ សូក្រាតបានអភិវឌ្ឍ នូវវិធីសាស្រ្តបង្រៀន។ វិធីសាស្រ្តរបស់គាត់គឺគ្រូត្រូវតែសួរទៅកូនសិស្ស អំពីអ្វី ដែលយើងកំពុងរៀន ហើយដូចនេះគឺធ្វើអោយមានការសន្ទនាក្នុងការសិក្សា។ ឧទាហរណ៍ សូក្រាត សួរកូនសិស្សថា៖«ព្រះចន្ទ័ គឺជាអ្វី?» អ៊ីចឹង កូនសិស្សឆ្លើយថា (ឧទាហរណ៍) ព្រះចន្ទគឺជាភ្លើងនៅពេលយប់ ហើយលោកគ្រូ នឹងចាប់ផ្តើមពន្យល់ទៅកូនសិស្ស អំពីសំនួរនោះ។ សូក្រាតមានឪពុកឈ្មោះSophronisqueដែលជាជាងចំលាក់់ថ្ម និងម្ដាយឈ្មោះPhénarèteជាឆ្មបសំរាលកូន។សូក្រាតកើតនៅទីក្រុង Athènesក្នុងខ័ណ្ឌAlopèce។លោកពូកែវោហារណាស់់ទាល់់តែចៅក្រម ទាំងសាបសិបTrentesក្រោមឱវាទរបស់់Spartesបានហាមមិនអោយ បង្រៀនវីជ្ជាវោហារ ហើយម្យ៉ាងទៀតបានត្រូវAristophaneនិយាយ ចំអកអោយថាជាមនុស្សពូកែបង្ហាញរឿងហេតុអាក្រក់់ថាត្រឹមត្រូវល្អ។ សូក្រាតដូចÉchineដែរដែលបានបង្រៀនវិជ្ជាវោហារមុនគេបង្អស់់ប៉ុន្តែលោកបានធ្វើសុន្ទរកថាមុនគេអំពីសុជីវធម៌(របៀបរបបរស់់នៅ)។ ហើយ លោកសូក្រាតជាទស្សនវិទូទីមួយដែលត្រូវគេថ្កោលទោសប្រហារជីវិតហើយត្រូវបានប្រហារជីវិត។